
ក្រុមបិសាចក្រហម Manchester United បានឈ្នះពាន FA Cup លើកទី១២ ក្នុងប្រវត្តិសាស្ត្រក្លឹប ស្មើកំណត់ត្រាឈ្នះច្រើនជាងគេបំផុតរបស់ Arsenal ហើយ បន្ទាប់ពីវាយបកយកឈ្នះលើ Crystal Palace ២-១ នៅកីឡដ្ឋានជាតិអង់គ្លេស Wembley យប់មិញ។
Crystal បាននាំមុខ ១-០ ដោយកីឡាករ Jason Puncheon នៅនាទី៧៨ ប៉ុន្តែត្រូវ Juan Mata ស៊ុតតាមស្មើ ១-១ នៅនាទី៨១វិញ មុនពេលកីឡាករវ័យក្មេង Jesse Lingard ស៊ុតគ្រាប់ជ័យជម្នះឲ្យបិសាចក្រហម នៅម៉ោងបន្ថែម១៥នាទី២ដង នាទីទី១១០។





0 comments:
Post a Comment